ម៉ូឌុល​ក្ដារ​ចុច​សិប្បនិម្មិត​ភាសា​ខ្មែរ​សម្រាប់ Joomla

Written by | 01 November 2010 | Published in 2010 November
ក្ដារចុច​សិប្បនិម្មិត​ជា​អ្វី? គឺ​ជា​ប្លង់​នែ​ក្ដារចុច​ដែល​អាច​មើល​ឃើញ​ទីតាំង​គ្រាប់​ចុច​នីមួយៗ​ ដែល​អាច​ជួយ​ឱ្យ​អ្នក​អាច​វាយ​បញ្ចូល​អត្ថបទ​ក្នុង​វាល​អត្ថបទ ឬ​វាល​អត្ថបទ​ដោយ​គ្រាន់​តែ​យក​កណ្ដុរ​ចុច​លើ​ប្លង់​នៃ​ក្ដារចុច​ភាសា​នោះ ។ ផល​ប្រយោជន៍​នែ​ក្ដារចុច​សិប្បនិម្មិត​លើ​បណ្ដាញ​នេះ​ គឺ​អនុញ្ញាត​ឱ្យ​អ្នក​ទស្សនា​គេហទំព័រ​ណា​មួយ​អាច​វាយ​បញ្ចូល​ភាសា​ផ្សេង​ បាន​ដោយ​ពុំ​ចាំបាច់​ដំឡើង​ប្លង់​ក្ដារចុច​ភាសា​នោះ​ជាមុន​ឡើយ ។

ប្រជុំ​ក្តារចុច​ភាសា​ខ្មែរ​លើ​បណ្ដាញ

បើ​អ្នក​បាន​ប្រទះ​ឃើញ​មាន​ក្ដារចុច​ខ្មែរ​លើ​បណ្ដាញ​ណា​ទៀត​សូម​​ជួយ​ប្រាប់​ផង​ ខ្ញុំ​នឹង​បន្ថែម​ចូល​ក្នុង​ការ​ប្រមូល​ផ្តុំ​នេះ ។

ក្ដារ​ចុច​ខ្មែរ​យូនីកូដ​សម្រាប់​ជូម្ល៉ា

ត្រឹម​ថ្ងៃ​សរសេរ​អត្ថបទ​នេះ​ យើង​ឃើញ​មាន​ម៉ូឌុល​ក្តារ​ចុច​សម្រាប់​ជូម្ល៉ា កំណែ១ (ក្តារ​ចុច​កំណែ ១.៣៦) ដែល​អាច​ទាញ​យក​ពីកន្លែង​ដាក់​ផ្នែក​បន្ថែម​របស់​ជូម្ល៉ា ប៉ុន្តែ​ក្នុង​ម៉ូឌុល​នោះ​ពុំ​ទាន់​មាន​ក្តារ​ចុច​ខ្មែរ​យូនីកូដ​នៅ​ឡើយ ពីព្រោះ​ក្នុង​ក្តារ​ចុច​សិប្បនិម្មិត​កំណែ ១.៤១ ទើប​មាន​បញ្ចូល​ក្តារ​ចុច​ខ្មែរ​យើង ។

ហេតុនេះ​យើង​ត្រូវអនុវត្ត​តាម​ជំហាន​ខាង​ក្រោម​ដើម្បី​ទទួល​បាន​ក្តាចុច​ដូច​រូប​ខាង​ក្រោម៖

Khmer_Virtual_Keyboard_as_module_in_Joomla_by_Sovann_Heng

ស្ថាន​បណ្ដាញ បង្ហាញគំរូ

កែសម្រួល​កូដ ក្នុង​បណ្ដា​ឯកសារ

  • tmpl\default.php ដោយ​យក​លំនាំ​តាម​កំណែ​ថ្មី​បំផុត keyboard.js
  • keyboard\keyboard.css ដោយយក​លំនាំ​តាម​កំណែ​ថ្មី​បំផុត keyboard.css សូម​កែសម្រួល​​កូដ​យ៉ាង​ណា​ឱ្យ​គាំទ្រ​ពុម្ព​អក្សរ​ខ្មែរ (ឧទា. font-family: Hanuman,'Khmer OS System','Lucida Console',monospace; ឬ font:normal 11px Hanuman,'Khmer OS System',Arial,sans-serif; ដែល​ពុម្ពអក្សរ​ Hanuman ជា Google Font API )
  • mod_virtual_keyboard.xml បន្ថែម left_angle option value="khmer"​ right_angleKhmerleft_angle /option right_angle ក្នុង​ជួរ​ ១០១
  • mod_virtual_keyboard.php បន្ថែម $show_khmer = $params->get('Show Khmer', ''); ក្នុង​ជួរ ៧៥ និង $label_khmer     = $params->get('Label Khmer', ''); ក្នុង​ជួរ ១២១

សំគាល់

អ្នក​ត្រូវ​ធ្វើ​យ៉ាង​ណា​ធានា​ឱ្យ​មាន​ការ​បញ្ចូល​ទំនាញ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​ក្នុង​ចន្លោះ​ស្លាក ដោយ​ប្រើ​កូដ left_angle link href="http://fonts.googleapis.com/css?family=Hanuman:regular,bold&subset=khmer" rel="stylesheet" type="text/css" right_angle នេះ​ជា​ការ​បង្កប់​ពុម្ព​អក្សរ​ខ្មែរ​ចូល​ក្នុង​ពុម្ព​​ ឬ​ទំព័រ​ជូម្ល៉ា ដើម្បី​ធានា​ឱ្យ​អ្នក​ទស្សនា​អាច​មើល​ ឬ​វាយ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​បាន​ដោយ​ពុំ​ចាំបាច់​ដំឡើង​ពុម្ព​អក្សរ​ Hanuman ជា​មុន​ឡើយ ៕

Read 21792 times Tagged under Khmer
Sovann Heng

Sovann Heng

Project Manager of Rick Dyck-Kawasaki Foundation (Ezra Vogel Special Skills School & Rainbow-Kawasaki School)

Social Profiles