បង្កប់​ Google Font API ចូល​ក្នុង​អត្ថបទ​ណា​មួយ​របស់​ Joomla

Written by | 01 October 2010 | Published in 2010 October
តើ​អ្វី​ជា Google Font API? ពុម្ព​អក្សរ​ហ្គូហ្គល API ជួយ​អ្នក​ឱ្យ​អាច​បន្ថែម​ពុម្ពអក្សរ​​បណ្ដាញ​ទៅ​លើ​ទំព័រ​បណ្ដាញ​ណា​មួយ ។ អត្ថប្រយោជន៍​របស់​ពុម្ព​អក្សរ​ហ្គូហ្គល API រួម​មាន៖ ជម្រើស​បណ្ដា​ពុម្ព​អក្សរ​ប្រភព​បើក​ទូលាយ​ប្រកប​ដោយ​គុណភាព​ខ្ពស់ ។ ដំណើរ​ការ​ក្នុង​កម្មវិធី​រុករក​ភាគ​ច្រើន​ដោយ​ពុំ​ចាំបាច់​មាន​ពុម្ពអក្សរ​នោះ​ដំឡើង​ជាមុន​លើ​កុំព្យូទ័រ​អ្នក​ទស្សនា ។ ងាយស្រួល​ប្រើ​បំផុត ។
Hanuman Google Font API Hanuman Google Font API km-kh.com

ការ​ប្រើប្រាស់​ពុម្ពអក្សរ​​មាន​ភាព​ងាយ​៖ គ្រាន់​តែ​បន្ថែម​តំណ​សន្លឹក​រចនាប័ទ្ម​ពិសេស​មួយ (stylesheet link) ទៅ​ទំព័រ​បណ្ដាញ​របស់​អ្នក បន្ទាប់​មក​ប្រើ​ពុម្ព​អក្សរ​ក្នុង​រចនាប័ទ្ម CSS ។

ព័ត៌មាន​បន្ថែម​សូម​អាន៖ គំរូ​ចាប់ផ្តើម​រហ័ស

ជ្រើស​បណ្ដា​ពុម្ព​អក្សរ​ពី​ថត​ពុម្ព​អក្សរ​ហ្គូហ្គល

The Google Font Directory: http://code.google.com/webfonts

ចុច​លើ​អម្បូរ​ភាសា​ណា​មួយ​ដែល​អ្នក​ចង់​ជ្រើស​ពុម្ព​អក្សរ​ ដូច​ជា៖ Cyrillic | Greek | Khmer | Latin

ក្នុង​បរិវេណ​តួអក្សរ​នីមួយៗ​មាន​ពុម្ពអក្សរ​ផ្សេងៗ​ជា​ច្រើន​ទៀត ។ ឧទាហរណ៍ ពុម្ពអក្សរ Tangerine ស្ថិត​ក្នុង Latin រីឯពុម្ពអក្សរ Hanuman នៅ​ក្នុង Khmer  ។

ទទួល​យក​តំណ​សន្លឹក​រចនាប័ទ្ម (Stylesheet Link)

ដើម្បី​ប្រាប់​ថា​យើង​នឹង​ត្រូវ​ការ​ប្រើ​ពុម្ព​អក្សរ​មួយ​ណា ចុច​លើ​ Latin រួច​ជ្រើស​យក Tangerine ហើយ​​ចុច​លើ​ផ្ទាំង Get the code

Regular (​ធម្មតា)

left_angle link href='http://fonts.googleapis.com/css?family=Tangerine&subset=latin' rel='stylesheet' type='text/css' right_angle

Bold (ដិត)

left_angle link href='http://fonts.googleapis.com/css?family=Tangerine:bold&subset=latin' rel='stylesheet' type='text/css' right_angle

Regular Bold​ (ធម្មតា និង ដិត)

left_angle link href='http://fonts.googleapis.com/css?family=Tangerine:regular,bold&subset=latin' rel='stylesheet' type='text/css' right_angle

ដូច​គ្នា​នេះ​ដែរ​ គេ​អាច​ទទួល​បាន​ Hanuman ដិត

left_angle link href='http://fonts.googleapis.com/css?family=Hanuman:bold&subset=khmer' rel='stylesheet' type='text/css' right_angle

 

ប្រើ​កម្មវិធី​ជំនួយ​ JosTag សម្រាប់​ ជូម្ល៉ា

JosTag ជួយ​ឱ្យ​អាច​ដាក់​តំណ​សន្លឹក​រចនាប័ទ្ម​ខាង​លើ​​ក្នុង​ចន្លោះ​ ...គឺ​ដើម្បើ​​ទាញ​យក​ពុម្ព​អក្សរ​ហ្គូហ្គល​ណា​ ដែល​ត្រូវ​ប្រើ ។ ព័ត៌មាន​បន្ថែម សូម​អាន (ទាញ​យក ដំឡើង និង​ វិធី​ប្រើ) ។

កំណត់​​រចនាប័ទ្ម​​ក្នុង​ជួរ​ (inline style) ឱ្យ​ខ្លឹមសារ​អត្ថបទ

  • ជ្រើស​កថាខណ្ឌ​ទាំង​មូល

    click_on_P_to_select_the_whole_paragraph

  • ចុច​លើ​ប៊ូតុង​ "កែសម្រួល​រចនាប័ទ្ម CSS"

    click_on_button_edit_css_style

  • ត្រង់​ផ្ទាំង​អត្ថបទ​សូម​បំពេញ​ដូច​រូប​ខាង​ក្រោម

    font-family_hanuman_arial
  • ចុច "អនុវត្ត" ដើម្បី​មើល​ប្រសិទ្ធភាព​ភ្លាមៗ ឬ ចុច "បន្ទាន់​សម័យ" ដើម្បី​យល់​ព្រម​និង​បិទ​បង្អួច "កែសម្រួល​រចនាប័ទ្ម CSS"

ជូនពរ​អ្នក​បង្កប់​ពុម្ព​អក្សរ​ហ្គូហ្គល API ​ជា​ពិសេស​ ពុម្ព​អក្សរ​ខ្មែរ ហនុមាន ចូល​ក្នុង​ទំព័រ​របស់​ Joomla តាម​បំណង​លោក​អ្នក​បាន​ជោគជ័យ!

Read 11475 times Tagged under Khmer
Sovann Heng

Sovann Heng

Project Manager of Rick Dyck-Kawasaki Foundation (Ezra Vogel Special Skills School & Rainbow-Kawasaki School)

Social Profiles