សូមអរគុណ លោកគន្ធា!
ជ័យយោ! ភាសាខ្មែរ!
ខ្ញុំនឹងដាក់ស្នើនូវអត្ថបទមួយដែរនៅលេខក្រោយ ។
១. កម្មវិធីគ្រប់គ្រងអត្ថបទ
"ទំព័រទាំងអស់" នៅលើស្ថានបណ្ដាញអ្នកគឺសំដៅយកបណ្ដាអត្ថបទទាំងឡាយ ដែលជាខ្លឹមសារចម្បងសម្រាប់ទំព័រនីមួយៗ ។ ដំបូងគេ អ្នកតែងតែត្រូវធ្វើពេលបង្កើតទំព័រថ្មីលើស្ថានបណ្ដាញ Joomla អ្នក គឺបង្កើតអត្ថបទថ្មី ។ ប្រព័ន្ធគ្រប់គ្រងមាតិកាធ្វើការដោយត្រួតត្រារបៀបដែលស្ថានបណ្ដាញអ្នកត្រូវចាត់ចែងព័ត៌មាន ។ ដូច្នេះ វាជារឿងធម្មតាទេ ដែលថានេះជាជំហានទីមួយរបស់អ្នក ។
២. កម្មវិធីគ្រប់គ្រងម៉ឺនុយ
ពេលអ្នកធ្វើការជាមួយនឹងបណ្ដាធាតុម៉ឺនុយ អ្នកត្រូវចងចាំថាគ្រាន់តែជាតំណរ ដែលប្រាប់ស្ថានបណ្ដាញអ្នកថាត្រូវចង្អុលទៅអត្ថបទមួយណាប៉ុណ្ណោះ ។ ធាតុម៉ឺនុយជួយអ្នកឲ្យចាត់តាំងម៉ូឌុលទៅឲ្យបណ្ដាទំព័រជាក់លាក់មួយចំនួន ជាជាងត្រូវបង្ហាញម៉ូឌុលទាំងអស់នៅគ្រប់ទំព័រ ឬមិនបង្ហាញសោះ ។
៣. កម្មវិធីគ្រប់គ្រងម៉ូឌុល
ម៉ូឌុលអាចជាអ្វីៗទាំងអស់ ពីរូបភាព ទៅអត្ថបទ សំណុំបែបបទ ឬព័ត៌មានគ្រប់យ៉ាងដែលអ្នកត្រូវការដាក់ក្នុងប្រអប់មួយដែលអាចផ្លាស់ទីជុំវិញទៅផ្នែកផ្សេងៗនៃស្ថានបណ្ដាញ ។ ម៉ូឌុលអនុញ្ញាតឲ្យអ្នកចែករំលែកព័ត៌មានជាច្រើនលើបណ្ដាទំព័របណ្ដាញរបស់អ្នក ដោយពុំចាំបាច់ដាក់អ្វីៗទាំងអស់តែក្នុងផ្នែកមាតិកាសំខាន់ឡើយ ។
ជាទូទៅ ម៉ូឌុលមួយជាកម្មវិធីមួយបង្កើតមាតិកាជុំវិញផ្នែក “មាតិកាចម្បង” ។ ម៉ូឌុលមានទីតាំងសំខាន់ៗត្រូវដាក់បង្ហាញដូចជា៖កំពូល (top), ឆ្វេង (left), ស្តាំ (right) ជាដើម ។ល។ ម៉ូឌុល Joomla ជាទូទៅធ្វើការពួតដៃគ្នាដើម្បីបង្ហាញព័ត៌មានមួយចំនួនពីបណ្ដាសមាសភាគដែលបានដំឡើង។ ឧទាហរណ៍ បង្ហាញប្រកាសវេទិកាថ្មីៗដែលបានធ្វើឡើងលើសមាសភាគវេទិកាអ្នក បង្ហាញបណ្ដារូបភាពថៃដន្យពីសមាសភាគសាលរូបភាពអ្នក បង្ហាញព័ត៌មានថ្មីៗ អត្ថបទពេញនិយម ជាដើម ។ល។ សូម្បីតែបណ្ដាម៉ឺនុយទាំងឡាយក៏ជាម៉ូឌុលដែរ ។ សម្គាល់៖ អ្នកអាចបង្ហាញម៉ូឌុលក្នុង “មាតិកាសំខាន់” ប៉ុន្តែនេះវាត្រូវការវិធីសាស្រ្តផ្សេងទៀត ។
៤. កម្មវិធីគ្រប់គ្រងកម្មវិធីជំនួយ
កម្មវិធីជំនួយ Joomla! អាចឲ្យអ្នកប្រតិបត្តិកូដក្នុងការឆ្លើយតបនឹងព្រឹត្តិការណ៍មួយចំនួនដូចជាព្រឹត្តិការណ៍ស្នូល Joomla! ក្តី ឬ ព្រឹត្តិការណ៍តាមបំណងដែលទាក់ចេញពីកូដផ្ទាល់ខ្លួនរបស់អ្នកក្តី ។ នេះជាមធ្យោបាយដ៏ប្រសើរក្នុងការពង្រីកមុខងារ Joomla! មូលដ្ឋាន ។
ពីមុន Joomla! 1.5 កម្មវិធីជំនួយត្រូវបានគេស្គាល់ថាជាកម្មវិធីយន្ត (mambots) ។ Mambots អាចផ្លាស់ប្តូរបានតែមាតិកា ហើយផ្អែកលើបណ្ដាពាក្យសញ្ញាមួយចំនួន ។ ចាប់តាំងពីពេលដែលបរិវេណរបស់វាត្រូវបានពង្រីក និងបន្ថែមមកជាទូលំទូលាយ ដើម្បីធ្វើឲ្យមុខងារថ្មីនេះមានអត្ថន័យកាន់តែប្រសើរឡើង អ្នកអភវឌ្ឍន៍បានសម្រេចចិត្តប្តូរឈ្មោះពី mambots ទៅជា plugins ។ Joomla! 1.5 រួមមានការគាំទ្រកេរ្តិ៍ដំណែលសម្រាប់ Joomla! 1.0 mambots ។
៥. កម្មវិធីគ្រប់គ្រងអ្នកប្រើប្រាស់
បើអ្នកចង់ធ្វើការកែសម្រួលមួយចំនួនលើបណ្ដាញថ្មីរបស់អ្នក និងបន្ថែមមាតិកាថ្មីលើវា ហើយអ្នកពុំចង់ឲ្យមាតិកានេះឃើញដោយអ្នកគ្រប់គ្នា ។ អ្នកអាចចាត់តាំងកម្រិតចូលដំណើរការដល់ទំព័រនោះជាបណ្ដោះអាសន្ន ដើម្បីឲ្យតែអ្នកប្រើប្រាស់ដែលបានចុះឈ្មោះមួយចំនួនប៉ុណ្ណោះអាចមើលឃើញទំព័រជាក់លាក់មួយចំនួន ។ នៅពេលដែលមាតិកាអត្ថបទថ្មីនេះអាចបង្ហាញជូនអ្នករាល់គ្នាបានហើយ នោះអ្នកអាចកំណត់កម្រិតសិទ្ធិចូលដំណើរការជាសាធារណៈ ។ បែបនេះអ្នកគ្រប់គ្នានឹងអាចមើលឃើញមាតិកាបានបន្ទាន់សម័យរបស់អ្នក ។ អ្នកអាចអនុវត្តបែបនេះក្នុងកម្មវិធីគ្រប់គ្រងធាតុម៉ឺនុយ ។
៦. ពិនិត្យចូលសកល
ពេលខ្លះ បើមានមនុស្សច្រើនធ្វើការលើបណ្ដាញខាងមុខ អ្នកអាចនឹងត្រូវបានចាក់សោរនៅខាងក្រៅពីម៉ូឌុល ឬអត្ថបទ ពីព្រោះស្ថានបណ្ដាញនេះគិតថាមានអ្នកផ្សេងទៀតកំពុងតែកែសម្រួល ។ នេះជារឿងធម្មតា និងពុំមានអ្វីជាធំដុំទេ ។ អ្នកគ្រាន់តែចូលក្នុងផ្នែកអ្នកគ្រប់គ្រងរបស់បណ្ដាញអ្នក រួចដាក់កណ្តុរលើធាតុម៉ឺនុយ "ឧបករណ៍" និងជ្រើសយក "ពិនិត្យចូលសកល" ។ ឥឡូវ Joomla ដឹងច្បាស់ពិតប្រាកដនូវអ្វីដែលកំពុងតែកែសម្រួល និង អ្វីដែលអត្ថបទ ឬ ផ្នែកដែលបានកំពុងចាក់សោរអ្នកនៅក្រៅពីមុន ប៉ុន្តែពុំបានកំពុងកែសម្រួលពិតប្រាកដទេ Joomla នឹងបើកសោរវា ដើម្បីអ្នកអាចត្រឡប់ទៅធ្វើការវិញ ។
៧. សមាសភាគ Joomla
សមាសភាគជាផ្នែកបន្ថែមមួយដែលជំនួយឲ្យមុខងារស្នូលរបស់ប្រព័ន្ធគ្រប់គ្រង Joomla របស់អ្នក ។ ជាទូទៅសមាសភាគនេះបង្ហាញក្នុងផ្នែក “មាតិកាចម្បង” របស់ស្ថានបណ្ដាញអ្នក ។ មានដូចជា វេទិកា សាលរូបភាព ទំនាក់ទំនង ជាដើម ។ល។
ស្នៀតសាមញ្ញទាំង៧ខាងលើមុខពិតជាអាចជួយអ្នកឲ្យស្គាល់ច្បាស់នូវស្ថានបណ្ដាញថ្មីរបស់អ្នក ។



